ចេញផ្សាយ ថ្ងៃទី 18-កញ្ញា-2018
កំពង់ឆ្នាំង៖ ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណះសំណាលជាមួយនាយទាហាន នាយទាហានរងនៃកងអនុសេនាធំចល័ត កងរាជអាវុធហត្ថ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលា នាយការនិល័យ និងនាយទាហាន នាយទាហានរង នៃកងអនុសេនាធំចល័ត កងរាជអាវុធហត្ថជាច្រើនរូបទៀត ៕