កំពង់ស្ពឺ ៖ ថ្ងៃសុក្រ ១៣រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត លោក ឡេង ឧត្តុង្គ ទីប្រឹក្សាបច្ចេកទេស គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករ នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត បានចុះត្រួតពិនិត្យបច្ចេកទេស ការងារជីកប្រឡាយជើងក្អែប ដែលអនុវត្តដោយសមាជិកសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រ រលាំងចក ស្ថិតនៅក្នុងឃុំ រលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នេះបញ្ចាក់អោយឃើញថា ជាការយកចិត្តទុកដាក់ នូវសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ទូទាំងខេត្ត ពីលោកប្រធាននិងក្រុមការងារនៅក្នុងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ស្ពឺ ៕