ភ្នំពេញ ៖ ល្បែងសុីសងភ្នាល់ចាក់បាល់ តាមប្រពន្ធ័អុីនធើណេត កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ហាក់មិនខ្វល់ និងច្បាប់សូម្បីតែបន្ដិចសោះឡើយ ។ ជាក់ស្ដែងបនល្បែងសុីសងភ្នាល់ចាក់បាល់មួយកន្លែង ស្ថតិនៅផ្ទះគ្មានលេខ យីហោ ZZ ( ហ្សិតហ្សិត ) ផ្លូវ 156 កែងខាងលិច ផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ផ្ទះដែលបើកណេតបង្កប់ល្បែងសុីសងគ្រប់ប្រភេទខាងលើនេះ គឺបើកលេងយ៉ាងគគ្រឹកគ្រេង ទាំងថ្ញៃទាំងយប់ ជាយូរណាស់មកហើយ មិនដែរឃើញមានអាជ្ញាធរ ឬ សម្ថត្តកិច្ច ណាហ៊ានចុះមកបង្រ្កាបម្ដងណាឡើយ ។
ប្រជាពលរដ្ឋដែររស់នៅក្បែរទីនោះមានការព្រួយ បារម្មណ៏យ៉ាងខ្លាំងចំពោះសុវត្ថិភាព ទ្រព្យសម្បត្តិដូចជា ម៉ូតូ ឡាន ដែលពួកគាត់តែងតែចតនិង ទុកចោលនៅមុខផ្ទះ ។
ល្បែងសុីសង ជាប្រភព បង្កើតអោយមាន ដូចជា ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ អំពើចោរឆក់ ចោរលួច ចោរប្លន់ និងអំពើកាប់សំលាប់ ជាដើម ។ ល ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ចធ្លាប់ បានទទួលលាភសក្ការ:និងផលប្រយោជន៏អ្វី អំពីផ្ទះណេតបង្កប់ល្បែង សុីសងខាងលើនេះហើយ បានជាធ្វើមិនដឹងមិនឮយ៉ាងដូច្នេះ ! ដើមី្បឆ្លើយតបទៅនិង គោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ រាជរដ្ឋាភិបាល ប្រជាពលរដ្ឋសំណូមពរ សូមអោយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងសង្កាត់ផ្សារដេប៉ូទី១ និងខណ្ឌទួលគោក មេត្តាមានវិធានការ ទប់ស្កាត់និងបំបាត់អោយបានទាន់ពេលវេលាផង…ទាន ។
សារព័ត៏មានយើងសង្ឃឹមថា អាជ្ញាធរ និងសមត្ថកិច្ច ពិតជាអនុវត្តន៏ច្បាប់ តាមសំណូមពររបស់ប្រជាពលរដ្ឋ ជាក់ជាពុំខានឡើយ ។
គេហទំព័រ ពន្លឺសន្ដិភាព 088 4777 854