(ខេត្តបាត់ដំបង)៖ប្ដីចិត្តឃោឃៅព្រៃផ្សៃបំផុតបានប្រើអំពើរហឹង្សាកាប់ទៅលើប្រពន្ធខ្លួនឯងអោយរងរបួសយ៉ាងធ្ងន់ធ្ងរហើយក៏បានធ្វើ
អត្តឃាតសម្លាប់ខ្លួនឯងជាក្រោយដោយនឹកស្មានថាប្រពន្ធបានស្លាប់បាត់ទៅហើយនោះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧:៤០នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៦៩ ក្រុម១៣ ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ រ៉ាត់ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើបានប្រើហឹង្សាកាប់ទៅលើប្រពន្ធឈ្មោះ សុខលីន អាយុ២៧ឆ្នាំ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យយោធាភូមិភាគ៥(ពពីរ)ក្នុងខណ:ពេលនោះប្ដីស្មានថាប្រពន្ធស្លាប់ក៍រត់ទៅផ្ទះអ្នកជិតខាងរួចអាករសម្លាប់ខ្លួនឯងម្ដងទៅ។
បើតាមការបំភ្លឺរបស់បងប្រុសឈ្មោះ គង់សុធារិន ភេទប្រុស អាយុ៤៧ឆ្នាំបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧:២០នាទីពេលខ្លួនអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូនស្រាប់តែឈ្មោះរ៉ាត់ចិត្រា ភេទ ប្រុស បានដើរមកផ្ទះរបស់ខ្លួនហើយបានខ្ចីកាំបិតខ្លួនសួរថាយកកាំបិតធ្វើអី វាប្រាប់ថាខ្ចីធ្វើទូរស័ព្ទ វាក៍ដើរមកជិតកាំជណ្ដើរផ្ទះរួចស្រាប់តែអាករខ្លួនឯងម្ដងទៅ។មូលហេតុមកពីជនសង្ស័យប្រចន្ទនឹងប្រពន្ធទើបឈានទៅដល់ការប្រើអំពើរហឹង្សាកាប់ទៅលើប្រពន្ធអោយរងរបួសធ្ងន់ធ្ងរ យ៉ាងដូច្នេះ
ក្រោយពេលកើតហេតុទើបមានកម្លាំងជំនាញមកដល់កន្លែពិនិត្យមើលជនសង្ស័យពិតជាអាករសម្លាប់ខ្លួនឯងពិតប្រាកដមែនចំណែកសាកសពសម្ថតកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕