កំពង់ឆ្នាំង៖ យ៉ាងហោចណាស់មនុស្ស៧នាក់ជាអ្នកបើកបរគ្រឿងចក្រ និងជាមេការត្រូវបានកម្លាំងនគរ បាលប្រឆាំងបទល្មើសខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្នក្នុងករណីនាំគ្នាឈូសឆាយដីព្រៃ លិចទឹកតំបន់៣ ដែលជាតំបន់ហាមឃាត់។
ការឃាត់ខ្លួនមនុស្ស៧នាក់នេះ បានធ្វើឡើងនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០ ១៩ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជុន ថារិទ្ធ ស្នងការរងទទួលផែនការងារជំនាញប្រឆាំងបទ ល្មើសសេដ្ឋកិច្ច សហការនិងអធិការនគរបាលស្រុកកំពង់លែង កម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលច្រណូក
បានចុះដល់ចំណុចម៉ៅពុល ស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក(ជាដីលិចទឹកតំបន់៣) ធ្វើការបង្ក្រាបបទល្មើសឈូសឆាយដីលិចទឹកតំបន់៣ជាក់ស្តែងនិងបានឃាត់ខ្លួនបានជនសង្ស័យ៧នាក់មានឈ្មោះដូចខាងក្រោម:
១/វ៉ុន វី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (មេការ)
២/នុល នីម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (មេការ)
៣/ជុំ មុយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)
៤/ជិន វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)
៥/ អេង ប៊ុនយីម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)
៦/ព្រំ សុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)
៧/ស៊ុត សីហា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ប្រភព នគរបាលជាតិ