អភិបាលរាជធានីភ្នំពេញប្រកាសវះកាត់មន្រ្តីណាដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋាន ដើម្បីព្រមានទប់ស្កាត់កុំអោយបទល្មើសប្រភេទនេះនៅរាជធានីភ្នំពេញកើតឡើង តទៅទៀត។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់មន្រ្តីក្រោមឱវាទនិងមូល តាមមូលដ្ឋានទំាងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ ខ្លួន បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុណ្យសក្តិជាមិនខាន។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសប្រកាសស្តីពីការដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកងនៅរសៀលថ្ងៃទី២០ ខែមិថុនា ហើយចាត់ទុកថា ការទទួល សំណូកពីជនល្មើសទំាងនោះគឺជាទង្វើរខុសច្បាប់ដែលមិនអាចលើកលែងអោយបានឡើយ។ ឯកឧត្តមបានបញ្ជារដល់អាជ្ញាធរមូលដ្ឋានទំាងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឲ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។
សម្លេង«ល្បែងស៊ីសងខុសច្បាប់សណ្តាប់ធ្នាប់សាធារណៈកុំប៉ៈពាល់លុយគេអោយសោះ បើប៉ៈពាល់លុយគេដោះមិនចេញទេ អនុវត្តន៍ម៉ិចចេញ។បើឯងយកលុយគេហើយ អាលូវអាចឹងៗៗ បែប ប៉ៈពាល់ដល់ការងាររបស់ខ្លួនហើយ ខ្ញុំនឹងតម្រឹមរឿងហ្នឹង តាប៉ៈពាល់លុយគេចឹងទៀត ខ្ញុំត្រូវ សារ៉េចេញ ចូលអភិក្រមចុងក្រោយគឺវះកាត់ចេញ។
នៅក្នុងឱកាសនោះដែល ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់អាជ្ញាធរ ខណ្ឌសង្កាត់ទំាងអស់ត្រូវចុះរុះរើស្លាកយីហោ បរទេសដែលខុសច្បាប់ សរសេរខុសពាក្យ ពេជន៍ គ្មានខ្លឹមសារ និងខុសទម្រងបែបជាភាសាជាតិ ត្រូវកាត់ចេញហើយយកមកអប់រំតាមផ្លូវច្បាប់ ដែលការពារតម្លៃវប្បធម៌ជាតិនិងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។
លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយ គណៈអភិបាលដើម្បីធានាប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ដូចជា ជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អមានគុណភាពខ្ពស់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងកេ្មងទំនើងជាដើម។
សូមបញ្ជាក់ថា ខណ្ឌបឹងកេងកងត្រូវបានបង្កើតឡើងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០១៩នេះ ដោយបំបែកចេញពីខណ្ឌចំការមន ក្នុងនោះមានចំនួន៧ គឺសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេង៣ អូឡាំពិក ទំនប់ទឹក ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២៕