ព្រះសីហនុ: បឋម វេលាម៉ោង៥ព្រឹក ថ្ងៃសោរ៏ ទី ២២ ខែមិថុនា ឆ្នាំ២០១៩ អាគារកំពុងសង់ថ្មីកំពស់៧ជាន់ បានបាក់ស្រុតរលំ ទីតាំងជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ មានជនជាតិចិនប្រហែលចំនួន៣នាក់បានស្លាប់ និងរបួស១៣នាក់ នៅក្នុងចំណោមកម្មករធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជាង១០០នាក់ និងមានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររលំបាក់ស្រុតនេះ ហើយនៅ ក្នុងនោះកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់និងរងការខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់ស្រុតអគារនោះ ខណះពេលនេះ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់កំពុងចេញជួយអន្តរាគមន៍ និងធ្វេីការជួយរុករកមនុស្សដែលជាប់ក្រោមគំនរបាក់បែកនៃអាគារនោះ។