សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ ទាំងអស់ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់បងប្អូនជាជនរងគ្រោះនៅក្នុងសោកនាដកម្មរលំបាក់អគារក្នុងខេត្តព្រះសីហនុ។
ក្នុងសាររំលែកទុក្ខរបស់ សម្តេចក្រឡាហោម នៅថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ ថា « ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្តីរន្ធត់តក់ស្លុត ប្រកបដោយទុក្ខព្រួយដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ចំពោះសោកនាដកម្មរលំបាក់អគារកម្ពស់ប្រាំពីរជាន់ នៅព្រឹកព្រហាមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឱ្យបាត់បង់ជីវិត និងរងរបួសដល់បងប្អូនជនរួមជាតិជាកម្មករ កម្មការិនី ដែលបម្រើការងារនៅការដ្ឋាននោះ៕