ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧​មក​រា​ បិទ​អាជ្ញាប័ណ្ណ​ ឈ្មោះ​ ហ៊ុន​ គឹ​ម​ជាតិ​ និង​ដកហូត​សម្ភារ​ ទូរ​កំុ​ព្យូ​ទ័​រ​២៥​គ្រឿង

គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧​មក​រា​ បិទ​អាជ្ញាប័ណ្ណ​ ឈ្មោះ​ ហ៊ុន​ គឹ​ម​ជាតិ​ និង​ដកហូត​សម្ភារ​ ទូរ​កំុ​ព្យូ​ទ័​រ​២៥​គ្រឿង

 

​ភ្នំពេញ​ ៖​ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧​មក​រា​ ដែល​ដឹកនាំ​ដោយ​លោក​ ហៀ​ក​ ចាន់​លាង​ អភិបាលរង​ខណ្ឌ​៧​មក​រា​ តំណាង​ លោក​ លី​ម​ សុភា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​ បាន​ ដឹកនាំ​កម្លាំង​គណៈកម្មការ​ចំរុះ​ ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​បើក​អ៊ី​ន​ធើ​ណេ​ត​ បង្កប់​ល្បែងស៊ីសង​ នៅ​ R​ S​ ផ្ទះ​51Eo​ ផ្លូវ​134​ ភូមិ​4​ សង្កាត់​មនោ​រម្យ​ ដកហូត​សម្ភារ​ ទូរ​កំ​ព្យូ​ទ័​រ​២៥​គ្រឿង​ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ និង​ឃាត់​អ្នកលេង​ចំនួន​១១​នាក់​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​និង​០០​ ដល់​ម៉ោង​១៧​នាទី​ ។​

​លោក​ នេ​ត​ ស៊ី​ថុ​ន​ អធិការ​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ចម្រុះ​ដែល​បាន​ចុះ​ត្រួតពិនិត្យ​ រួម​មាន​ ៖​ លោក​ ណុ​ប​ វ​ណ្ណា​ ប្រធាន​អន្តរ​វិស័យ​,​ អនុសេនីយ៍ឯក​ ស៊ន​ ប៊ុ​ន​រ៉ា​ ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​,​ លោក​ឆោម​ ឆាយា​ នាយករង​រដ្ឋបាល​ខណ្ឌ​,​ លោក​គ្រួ​ច​ សុ​ធន​ នាយករង​រដ្ឋបាល​ខណ្ឌ​,​ លោក​ណៃ​ វិបុល​ តំណាង​សង្កាត់​មនោ​រម្យ​,​ លោក​ ប្រាក់​ ហាក់​ ប្រធាន​ជីវពល​ខណ្ឌ​,​ លោក​អនុសេនីយ៍ឯក​ ហ៊ី​ ច​ន្ថា​ នាយ​រង​ប៉ុស្តិ៍​មនោ​រម្យ​ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​បើក​អ៊ី​ន​ធើ​ណែ​ត​ ដែល​សង្ស័យ​មាន​បង្កប់​ល្បែងស៊ីសង​ នៅ​ក្នុង​សង្កាត់​មនោ​រម្យ​ ចំនួន​៤​ទីតាំង​ គឺ​ ៖
1/​ចុះ​នៅ​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​ R​ S​ ផ្ទះ​51Eo​ ផ្លូវ​134​ ភូមិ​4​ សង្កាត់​មនោ​រម្យ​ ដកហូត​សម្ភារ​ ទូរ​កំ​ព្យូ​ទ័​រ​២៥​គ្រឿង​ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ ឃាត់​អ្នកលេង​១១​នាក់​ ធ្វើ​តេះ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ចំនួន​៤​នាក់​ បញ្ជូន​ឲ្យ​ជំនាញ​អនុវត្តន៍​តាម​នីតិវិធី​ ។​ ឯ​មនុស្ស​ចំនួន​៧​នាក់​ អត់​សារធាតុ​ញៀន​អប់រំ​ឲ្យ​ត្រឡប់​ទៅ​វិញ​។​ មាន​អាជ្ញាប័ណ្ណ​ (​ឈ្មោះ​ហ៊ុន​ គឹ​ម​ជាតិ​)​ គណៈកម្មការ​សំរេច​បិទ​អាជីវកម្ម​ពី​ពេល​នេះ​តទៅ​។​
2/​នៅ​ទីតាំង​ S​ k​ Y​ Fi​ Net​ ផ្ទះ​46Eo​ ផ្លូវ​109​ ភូមិ​5​ សង្កាត់​មនោ​រម្យ​ ម្ចាស់​ឈ្មោះ​ម៉េ​ង​ ហុង​អ៊ី​ច​ មាន​ទូរ​កំ​ព្យូ​ទ​រ័​ចំនួន​៦​គ្រឿង​ បិទ​ចោល​អត់​អ្នកលេង​ គណៈកម្មការ​បាន​ធ្វើ​កំណត់ហេតុ​អប់រំ​មិន​ឲ្យ​មាន​បង្កប់​ល្បែងស៊ីសង​។​
3/​ទីតាំង​សេវា​អ៊ី​ន​ធើ​ណេ​ត​វិស័យ​ព័ត៌មាន​ (10Net)​ ផ្ទះ​46Eo​ ផ្លូវ​109​ ភូមិ​5​ សង្កាត់​មនោ​រម្យ​ មាន​ទូរ​កំ​ព្យូ​ទ័​រ​៧​គ្រឿង​ មាន​លិខិត​អនុញាតិ​ឈ្មោះ​ ឡុ​ង​ ស្រី​នី​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ គណៈកម្មការ​បាន​ធ្វើ​កំណត់ហេតុ​អប់រំ​មិន​ឲ្យ​មាន​លេងល្បែង​ស៊ីសង​។​
4/​ទីតាំង​សេវា​អ៊ី​ន​ធើ​ណេ​ត​ វិស័យ​ព័ត៌មាន​ (A15Net)​ ផ្ទះ​2Eoz​ផ្លូវ​134​ ភូមិ​5​ សង្កាត់​មនោ​រម្យ​ មាន​ទូរ​កំ​ព្យូ​ទ័​រ​12​ មាន​លិខិត​អនុញាតិ​ឈ្មោះ​ ឡុ​ង​ ស្រី​នី​ គណៈកម្មការ​បាន​ធ្វើការ​ណែនាំ​អប់រំ​មិន​ឲ្យ​មាន​លេងល្បែង​ស៊ីសង​ឡើយ​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com