ភ្នំពេញ ៖ កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌ បានចុះប្រត្តិការបង្ក្រាបទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដកហូតទូរហ្គេមបាញ់ត្រីចំនួន៩ទូរ ឃាត់មេការ និងអ្នកចូលទៅលេង១៩នាក់ ។
-កិច្ចប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា
មុនពេលចុះបង្ក្រាប ទីតាំងខាងលើ ក្រោមការបញ្ជារពីលោក លោក ថេង សុថុល អភិបាលខណ្ឌចំការមនបើកប្រតិបត្តិការទ្រុង ទ្រាយធំ ចុះបង្ក្រាបទូរហ្គេមបាញ់ត្រីដែលស្ថិតនៅទីតាំងក្នុងមជ្ឍមណ្ឌលកោះពេជ្រ ដកហូតទូរហ្គេមបាញ់ត្រី៩ទូរឃាត់ខ្លួនមេកានឹងអ្នកចូលទៅលេងជាច្រើននាក់ ហើយទីតាំងខាងលើនេះគឺបើកលេងជាយូយាណាស់មកហើយ។ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏សុំអរគុណទៅដល់លោកថេង សុថុល អភិបាល ខណ្ឌចំការមន ដែលទើបនឹងឡើងកាន់តំណែងថ្មី ជួយបង្ក្រាបរាល់បទល្មើសទាំងនេះផងដែរ។
-បច្ចុប្បន្នមេកានិងអ្នកលេងទាំងអស់ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនិតិវិធី
នៃច្បាប់ ៕