ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃ នៅតែបន្ត និងពង្រឹងការដកហូតឯកសារមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃ នៅតែបន្ត និងពង្រឹងការដកហូតឯកសារមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់

សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា ក្រសួងមហាផ្ទៃ នៅតែបន្ត និងពង្រឹងការដកហូតឯកសារ​មិន​ប្រក្រតីដែល​ជនបរទេសកំពុងកាន់កាប់ ដែលគិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ប៉ូលិសអន្តោប្រវេសន៍ បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា ចំនួន ៣៧៤៤១ ច្បាប់ ស្មើនឹង ២០០៩៣ គ្រួសារ ដោយមាន​មនុស្ស ៦៩៨៧១ នាក់ ក្នុងនោះមាន ១០​សញ្ជាតិ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​  ហើយឯកសារមិន​ប្រក្រតី​ទាំងនោះរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជាដើម។​ សម្តេច​ក្រឡា​ហោម បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ ដកហូត​​​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​ នៅទៅស្តីការក្រសួងមហាផ្ទៃ។

​សម្តេច​ក្រឡាហោម មានប្រសាសន៍ថា “​បើ​យើង​មិន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ទាំងនេះ​ទេ នោះ​ជនបរទេស​ជិត ៧​ម៉ឺន​នាក់​នេះ នឹង​ទទួលបាន​សញ្ជាតិ​ខ្មែរ ដោយ​ស្វ​យ​ប្រវត្តិ​។ នេះ​ជា​កំហុស​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ក្នុងការ​ផ្តល់​លិខិត​ឯកសារ​រដ្ឋបាល មិន​ប្រក្រតី​ទាំងនោះ ដល់​ជនបរទេស​។ រីឯ​ជនបរទេស ដែល​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ទាំងនោះ ក៏​ប្រឈម​នឹង​ការ​ទទួលទោស​តាមច្បាប់​។ ម្យ៉ាងទៀត នៅពេលនេះ បើ​យើង​មិន​ធ្វើ នោះ​យើង​នឹង​ខុស ហើយ​កំហុស​នេះ នៅ​ស្ថិត​ស្ថិរ និង​ជា​កំហុស​ប្រវត្តិសាស្ត្រ​”​។​

​ព្រមជាមួយគ្នានោះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ប្រកាសថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ចំនួន ៧១៩៩១ ឯកសារ ដោយមាន​មនុស្ស ៣២៧៣៥ គ្រួសារនិង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នៅ​កម្ពុជា ចំនួន ៦២៥៣១ ឯកសារ ដោយមាន​មនុស្ស ២៨៥៧១ គ្រួសារ ដែលក្នុងនោះមាន ១១​សញ្ជាតិ​៕​ 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com