កំពង់ស្ពឺ ៖
នៅរសៀលថ្ងៃសុក្រ ១០ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩
ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងប្រធានមន្ទីរជំនាញដែលពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក បានអញ្ជើញចុះពិនិត្យការសាងសង់ និងជួសជុល ទំនប់ទឹកចំការតែ (គិរីរម្យ) ស្ថិតក្នុងឃុំចំបក់ និងទំនប់ទឹកអូរកូនត្រុំ ស្ថិតក្នុងឃុំត្រែងត្រយឹង
ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕