នៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក “អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង” បានបង្ហោះរូបភាពជាច្រើនទាក់ទងសពរបស់យោធិន២រូបដែលគេទើបបានរកហើយ ហើយនៅពេលនេះ សពអ្នកទាំង២ បានដឹកតាមទូកយកមកដាក់នៅចំណុចអូរកាំផាដើម្បីរៀបចំពិធីសាសនា និងវិចខ្ចប់ដាក់ឡានរួចរាល់នៅវេលាម៉ោងជិត១២ថ្ងៃត្រង់នេះ នឹងបានដឹកជញ្ជូនទៅស្រុកកំណើត។ ហ្វេសប៊ុកនេះក៏បានបញ្ជាក់បន្ថែមទៀតថា
“ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ សពយុវជនទាំងពីរបានរកឃើញហើយ! សពយុវជន សុខ សុណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ បានរកឃើញហើយនៅវេលាម៉ោង ៧ និង៤០នាទីព្រឹក នៅចំណុចជិតគាល់ស្ពានកោះទន្សាយ ចម្ងាយពីកន្លែងបាត់ខ្លួនតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ចំណែកសព យុវជន ភីនី ដាលិ អាយុ២១ឆ្នាំ បានរកឃើញនៅវេលាម៉ោង ៨ និង២០នាទី ចម្ងាយពីគ្នាជាង១០០ម៉ែត្រប៉ុណ្ណោះ ហើយសពយុវជនទាំងពីរ បានដឹកតាមទូក យកមកដាក់នៅចំណុចអូរកាំផា ដើម្បីរៀបចំពិធីសាសនា និងវិចខ្ចប់ដាក់ឡាន រួចរាល់នៅវេលាម៉ោងជិត១២ថ្ងៃត្រង់នេះ នឹងបានដឹកជញ្ជូនទៅស្រុកកំណើត រៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា!”៕