ព្រះសីហនុ ៖ បញ្ហាសំខាន់ៗ ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
១.យកចិត្តទុកដាក់បញ្ហាកកស្ទះចរាចរណ៍ ដោយធ្វើការដាក់ពង្រាយកម្លាំងនគរបាលតាមគោលដៅសំខាន់ៗ សម្រួលការកកស្ទះ
២.មន្ទីរជំនាញពាក់ព័ន្ធ កំណត់រកទីតាំងសាងសង់ប៉ុស្ដិដើម្បី អភិវឌ្ឍន៍សមត្ថភាពមន្រ្ដីនគរបាល និងជម្រុញឱ្យរដ្ឋបាលក្រុង បង្កើនការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជៀសវាងការចតរថយន្តនៅលើដងផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍
៣.អភិបាល ក្រុង/ស្រុកទាំង៥ ត្រូវពង្រឹងយន្តការដោះស្រាយវិវាទដីធ្លីនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ឈានទៅរកការបញ្ចប់ការវិវាទដីធ្លីនៅតាមមូលដ្ឋាន
៤.ពង្រឹងការអនុវត្តការងារ ពេលវេលាម៉ោងធ្វើការ
៥. រាល់ម្ចាស់ផ្ទះសំណាក់ ត្រូវរាយការភ្ញៀវចូលស្នាក់នៅ ដើម្បីគ្រប់គ្រងជនបរទេសចូលមកស្នាក់នៅកម្ពុជា
៦.ពង្រឹងសុវត្ថិភាពសំណង់ ប្រសិនបើសំណង់មិនមានសុំច្បាប់សាងសង់ អគ្គីសនី និងរដ្ឋករទឹក ត្រូវចុះកាត់ផ្តាច់ទឹក ភ្លើង ដើម្បីឱ្យម្ចាស់សំណង់សុំច្បាប់សាងសង់តាមបទដ្ឋានបច្ចេកទេស ។
0
កិច្ចប្រជុំប្រចាំខែកក្កដានឹងលើកទឹសដៅបន្ត….
Filed in: អភិបាលកិច្ចល្អ