ទីតាំងមួយកន្លែងស្ថតិនៅចំណុចហាងកាហ្វេ ផ្ទះលេខ៤៧៣ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នុំពេញ ត្រូវបាន
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ និងកម្លាំងការិយាល័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកកម្អ ចុះបង្រ្កាប់ទីតំាងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់ផ្សាយផ្ទាល់តាមទូរទស្សន៍) ឃាត់ខ្លួនបានចំនួន9នាក់ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ដែលកំពុងតែលេងយ៉ាងព្រងេីយហាក់មិនខ្វល់និងច្បាប់ទាល់តែសោះ ក្នុងនោះផងដែរអ្នកដែរឃាត់ខ្លួនបាន មាន
១-ឈ្មោះ ប៊ុន ខេត ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់ទីតាំង លក់កាហ្វេ ស្នាក់នៅផ្ទះលេខ៤៧៣ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
២-ឈ្មោះ ងន គង់ ហៅ ចិន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកឥវ៉ាន់អនឡាញ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ
៣-ឈ្មោះ ផង់ សុភក្តី ហៅ ភាក់ ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ២០អាស្ទួន ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
៤-ឈ្មោះ ឌុច ចាន់សុភ័ស ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
៥-ឈ្មោះ ឌុច ចាន់សុភ័ក្រ្ត ហៅ គោ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
៦-ឈ្មោះ លាង ណាង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
៧-ឈ្មោះ សាន តូម៉ា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូរឺម៉កកង់បី ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
៨-ឈ្មោះ ណន ហ៊ន់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ១៨៣ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
៩-ឈ្មោះ ចាន់ វាសនា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
វត្តុដែរចាប់បានរួមមានទូរទស្សន៍ ម៉ាកប៉ាណាសូនិច ពណ៌ខ្មៅ ទំហំ ៤២អ៊ីង ចំនួន ០១ គ្រឿង
-ដុំស្កាយវ័នDTH០០១ ចំនួន ០១ គ្រឿង
-ដុំTVHDCambodia ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង
-រ៉ោតទ័រម៉ាក TPLINK ពណ៌ ស ចំនួន ០១ គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំង ០៩ នាក់ខាងលើ និងវត្ថុតាង ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់