ថ្មីៗកន្លងទៅនេះមានការរិះគន់យ៉ាងខ្លាំងទៅលេីឡានសង្គ្រោះបន្ទាន់ដែរបិតអក្សរបញ្រ្ចាស់ លេីឡាន មហាជនឆ្ងល់ថាហេតុអីទេីបជាមិនចេះគិតបន្ដិចសោះចឹង ម្ចាស់អាខោនបានបកស្រាយថា ( ការសសេរ អក្សរបញ្ច្រាស់លើ រថយន្តសង្គ្រោះ ព្រោះ គេចង់ឲ្យអក្សរនេះ ប្រែជាត្រូវនៅពេលគេឃើញវានៅក្នុងកញ្ចក់។
សូមបុគ្គលដែលបានសរសេរសារពត៌មាន ក្នុងអត្ថបទមួយនោះ ទានជ្រាប)។
ភ្លាមៗនោះដែរតារាសំដែងប្រចាំហង្សមាស លោកណុបបាយ៉ារិទ្ធ
បានប្រតិកម្មថា ( សំបូរណាស់មនុស្សឥលូវ គិតខុសតែខ្លួនឯងមិនគ្រប់គ្រាន់ទេ នាំគេនាំឯងអោយខុសតាមខ្លួនឯងទៀត ។ អី្វដែលគេធ្វើគឺសុទ្ធតែមានមូលហេតុ ភ្នែក និង ចិត្ត អត់ដែលមើលឃើញ និង គិតទៅជារឿងល្អសោះ អាល្អៗបិទភ្នែកជិតឈឹង ដល់តែបើកភ្នែកឡើងប្រឹងរកតែកន្លែងដើម្បីបានចាប់ជាកំហុស អាសូរតែចាប់ត្រូវទៅមិនថាទេ ហុឹម? ដើម្បីអី ? ) ។