ប្រទេសថៃ ៖ ជនជាតិខ្មែរម្នាក់ រួមនិងរថយន្តទំនើប១គ្រឿង ដែលមានបង្កប់ឈើគ្រញូងជាង២០ ដុំ ត្រូវបានថៃ ដែលឈរជើងនៅច្រកទ្វារអន្តរជាតិជាំស្រង៉ាំក្នុងស្រុកកាបឈើងខេត្តសុរិន្ទធ្វើការឃាត់ខ្លួនដកហូតវត្ថុតាង ព្រមទាំងបញ្ជូនខ្លួនទៅកាន់អង្គភាពជំនាញ ស្រុកកាបឈើង ផងដែរដើម្បីសាកសួរ ។
តាមរបាយការណ៍ថៃ បានបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិខ្មែរម្នាក់នេះគឺបានធ្វើឡើងនៅវេលាម៉ោង ៣ និង ៣០នាទី រសៀល ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៨ ត្រង់បរិវេណ ច្រកទ្វារអន្តរជាតិ ជាំស្រង៉ាំ ស្ថិតក្នុងឃុំដានស្រុកកាបឈើង ខេត្តសុរិន្ទប្រទេសថៃ ។
ជនជាតិខ្មែរនោះ មានឈ្មោះ អួន លីហ៊រ រថយន្តម៉ាក លុចស៊ីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2-AE 7608គឺសមត្ថកិច្ចថៃបានរកឃើញមានការលបបង្កប់ឈើគ្រញូងចំនួន២៤ ដុំ ។
ក្រោយពេលរកឃើញវត្ថុតាងរួចមក កំលាំងសមត្ថកិច្ចថៃប្រចាំច្រកបានធ្វើការប្រគល់ទាំងមនុស្សរួមនិងវត្ថុតាងទៅអោយខាងមេព្រៃស្រុកកាបឈើងដើម្បីនាំយកទៅសាកសួរបន្តព្រមទាំងបាននាំយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្នផងដែរ ៕