ខេត្តកោះកុង ÷ មានយុវជនឈាមរាវពីនាក់ បានថតវីដេអូបង្ហោះ គំរាមសម្លាប់ អ្នកដទៃ តាមរយះបណ្ដាញ សង្គមហ្វេសបុក
អីឡូវនេះត្រូវបានកម្លាំងអធិកាដ្ឋាននគរបាលស្រុកគីរីសាគរចាប់បាន មុខសញ្ញាសង្ស័យ ២ នាក់ ប្រុស នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក គួរបញ្ជាក់ផងដែរ នៅពេលដែលកម្លាំងជំនាញយើងធ្វើការត្រួតពិនិត គឺជនសង្ស័យទាំង ២ នាក់ មានប្រើប្រាស់សារធាតុញៀន ។
១-ឈ្មោះ ឈុន និ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។
២-ឈ្មោះ វិត ឡាវី ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញយើង កំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។
ប្រភព ស្នងការនគរបាលខេត្តកោះកុង