កំពង់ស្ពឺ៖ នារសៀលថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយ លោកប្រធាន មន្ទ្ទីរធនធានទឹក និងឧតុនិយមខេត្ត,លោកប្រធានមន្ទីរសុខាភិបាលខេត្ត , លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុកគងពិសី បានអញ្ជើញចុះពិនិត្យមើលការបង្កបង្កើនផលស្រូវនៅរដូវវស្សា ក្នុងការបូមទឹកបង្ហូរចូលស្រែ និងបានចុះជួយស្ទូងស្រូវរបស់ប្រជាពលរដ្ឋ នៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជាមួយគ្នានេះដែរឯកឧត្ដមអភិបាលខេត្ត បានជូនថវិកាទៅពុកម៉ែបងប្អូនអ្នកដកស្ទូងតាមស្រែ ថវិកា ៥០ម៉ឺនរៀលផងដែរ ។