កំពង់ស្ពឺ ៖
នៅ រសៀលថ្ងៃ ពុធ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២៧គ្រួសារ និងប្រគល់ផ្ទះចំនួន ១ខ្នង ធ្វើអំពីដែកប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្តល់ជូនប្រជាពល
រដ្ឋដែលទទួុលបានផ្ទះរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង
ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង កន្ទេល ១ ភួយ ១ សារុង ១ ក្រម៉ា ១ មុង ១និងថវិកាចំនួន ១០០,០០០រៀល។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះរួមមាន ៖ អង្ករ ២៥គីឡូ
ក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា
១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ នំធុង១ធុង
ទឹកដោះគោ ១កំប៉ុង និងថវិកា ២០,០០០រៀល។