នៅថ្ងៃអង្គារ៣កើតខែអស្សុជឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១ខែតុលា២០១៩នេះលោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម៉ូតូសេរីថ្មី១គ្រឿងនិងថវិកាចំនួន៤លានរៀល ទៅឧបត្ថម្ភដល់ក្មួយស្រីម្នាក់ ជាសិស្សពូកែដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ក្នុងនិទ្ទេស A តែម្នាក់ក្នុងចំណោមសិស្សចំនួន២០៥១នាក់ ។
សូមបញ្ជាក់ថា៖
ចំពោះក្មួយស្រីដែលលោកឧកញ៉ា ទៀ វិចិត្រ
ត្រូវបានឧបត្ថម្ភនោះ !
មានឈ្មោះ ស៊ាង វ៉ាន់ថង មានអាយុ១៩ឆ្នាំជាសិស្សរៀននៅវិទ្យាល័យ
(សុខអានទន្លាប់) ហើយរស់នៅក្នុងភូមិដើមបេង ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។
ចំពោះម៉ូតូ១គ្រឿងនិងថវិកាចំនួន៤លានរៀល
នេះត្រូវបានលោកឧកញ៉ាដឹកយកទៅជូនដល់អាស័យដ្ឋានខាងលើ ផ្ទាល់តែម្តង ដើម្បីលើកទឹកចិត្តដល់ក្មួយស្រី ក៏ដូចជាជួយរំលែកនូវកាលំបាកទីទ័លក្រដែលក្មួយស្រីរស់នៅក្នុងបន្ទុកជាមួយម្ដាយ ជាស្ត្រីមេម៉ាយកំព្រាគ្មានឪពុកប្រកបមុខរបររកសុីដើររើសអេតចាយលក់ ហើយខំតស៊ូឲ្យកូនបានរៀនរហូតប្រឡងជាប់។
ចំពោះសន្តានចិត្តដ៏ថ្លៃថ្លារបស់លោកឧកញ៉ា
ពេលនេះបានធ្វើឲ្យទាំងកូននិងម្ដាយមានការំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក
ទាំងពីនាក់ម្ដាយនិងកូនបានថ្លែងនូវអំណរអរគុណ និងសូមប្រសិទ្ធិពរជូនដល់លោកឧកញ៉ា ទៀ វិចិត្រ សូមឲ្យបានសមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ ៖ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ ។
ពន្លឺសន្តិភាព