ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ។
បានធ្វើការស្រាវជ្រាវ នឹងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ដែល ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ។
ជនសង្ស័យខាងលើមានទី១ឈ្មោះ វ៉េង ផានុ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី
ទី២ឈ្មោះ ផាន ផាលេខ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា និង
ទី៣ឈ្មោះ ឌឹម ឆៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាំងឬស្សី ឃុំពត់សរ ស្រុកបាទី
ចំណែកជនសង្ស័យទី៤ឈ្មោះ រិន ភារ័ត្ន កំពុងរត់គេចខ្លួន (ជនសង្ស័យទាំង០៤នាក់ជាមុខសញ្ញាឆក់សកម្ម)
ព្រមទាំងដកហូតម៉ូតូចំនួន ០២គ្រឿង ដែលជិះធ្វើសកម្មភាព -ទូរស័ព្ទ០២គ្រឿង និងសម្ភារមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់។