ខេត្តស្វាយរៀង ៖ កូនប្រុសលោក កែវ គង់ អធិការនគរបាលក្រុងបាវិតឈ្មោះ កែវ ចិត្រាបានបាញ់ម្ចាស់ហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។
ម្ចាស់ហាងឈ្មោះ សឿន ដាណេ មានវ័យ៣៨ឆ្នាំ រស់នៅភូមក្រាំងអាត់ឃុំកំពង់សីលាស្រុកកំពង់
សីលា ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យ កែវ ចិត្រា យកកាំភ្លេីងខ្លីបាញ់ឱ្យរងរបួសធ្ងន់(ត្រូវចំក្បាល)ជនសង្ស័យរូបនេះគឺជាកូនប្រុសបង្កេីតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។
បន្ទាប់ពីកេីតហេតុភ្លាមៗជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញ៉ាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។
រីជនសង្ស័យឈ្មោះ កែវ ចិត្រា អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលផឹកសុីស្រវឹុងបានបាញ់បោះយ៉ាងគគ្លេីនរួចមកក៍បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា៖ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះកេីតឡេីងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៨:១០នាទី នៅត្រង់ចំណុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
មជ្ឈដ្ឋានពីប្រជាពលរដ្ឋ
កំពុងតែរង់ចាំមើលតើលោក កែវ ចិត្រាអាចទទួលទោសរបៀបណាជាមួយនិងផ្លូវច្បាប់ ៕